Monday, May 7, 2012

ក្រុម​​ហ៊ុន​ NCX Honda ផ្តល់​​អំណោយ​​​ជា​​សម្ភា​រ​​ដល់​​​​សាលា​​​បឋម​​សិក្សា​​​វត្ត​​ព្រះ​​ពុទ្ធ​​

ថ្ងៃសៅរ៏ ទី៥ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៣៥ទិដ្ឋភាព​នៅ​ក្នុង​ពិធី​ផ្តល់​អំណោយ​


ទិដ្ឋភាព​នៅ​ក្នុង​ពិធី​ផ្តល់​អំណោយ​

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន NCX Honda ​បាន​រួម​សហ​ការ​ជា​​មួយ​​​ហាង​លក់​មូ៉តូ​​ហុង​ដា​​វណ្ណ សឺុហេង​ ​ស្ថាប​នា​ទី​​លាន​​ដង​​ទង់​ជាតិ​​​ដោយ​ក្រាល​​ការ៉ូ​​​​ឡា​​ ជួស​ជុល​​អណ្តូង​​ទឹក ​​ផ្តល់​​តុគ្រូ​ចំនួន​​២ និង​​ទូ​ដាក់​ឯក​សា​រ​​ចំនួន​៦​​ ​ជូន​ដល់​សាលា​បឋម​សិក្សា​វត្ត​ព្រះ​ពុទ្ធ​​​ ។ ​ពិ​ធី​​​​​ប្រគល់​​ជា​ផ្លូវ​​ការ​​ត្រូវ​​បាន​ប្រារព្ធ​​ធ្វើ​​ឡើង​​​កាល​​ ពី​ថ្ងៃ​​ទី​៤ ឧសភា នៅ​​សាលា​បឋម​សិក្សា​​​វត្ត​ព្រះ​ពុទ្ធ​ ក្រោម​អធិប​តី​ភាព​​​លោក​បណ្ឌិត​​ ខាន់​ឆៃ ​​​គៀ​ស្រ៊ីផាណាកន ប្រធាន​ក្រុម​ហ៊ុន​​ NCX Honda ។
ក្នុង​​ឱ​កាស​នោះ ​​លោក​​​បណ្ឌិត​ ខាន់​ឆៃ​​ ​គៀ​ស្រ៊ីផា​ណា​កន បាន​ថ្លែង​ថា ​ក្រុម​​ហ៊ុន​​ ​NCX Honda ​គឺ​ជា​ក្រុម​​ហ៊ុន​​មួយ​​​​​នាំ​ចូល​​​ផ្តាច់​​មុខ​នូវ​ផលិត​ផល​ម៉ូតូ​​​ មា៉ក​​ហុង​ដា ដែល​កំពុង​​​មាន​ការ​ពេញ​និយម​​​ពី​សំណាក់​អតិ​ថិ​ជន​​អ្នក​ប្រើ​ប្រាស់ ។ ​ ក្រុម​ហ៊ុន​​​បាន​និ​ងកំពុង​​​​​នាំ​ចូល​​​នូវ​​​ម៉ូតូ​ម៉ូដែល​​​​ថ្មី​ៗ​ ដែល​កាន់​តែ​​ទាន់​សម័យ​​​​ដូច​ជា Dream 125, Wave, I-cone, Scoopy I ជា​ពិសេស​​ក្នុង​ឆ្នាំ​​២០១២ ​នេះ​ ក្រុម​ហ៊ុន​​​បន្ត​នាំ​​​ចូល​ម៉ូតូ​​​ដែល​​មាន​បច្ចេក​វិទ្យា​​ជឿន​លឿន​​​ បំពាក់​​​ដោយ​ប្រព័ន្ធ​​ប្រើ​ប៊ិច​​មក​កាន់​ទី​ផ្សារ​​ប្រទេស​​កម្ពុជា​​ គឺ​ Dream F1 ។ រហូត​​​មក​​ដល់​ពេល​​​​នេះ​ ​ក្រុម​ហ៊ុន​​​បាន​ពង្រីក​​​បណ្តាញ​​​សាខា​ចែក​ចាយ​​​ រហូត​​ដល់​​​៣៤សា​ខា​​​ហើយ​នៅ​ទូទាំង​​ព្រះ​រាជា​ណាចក្រ​​​កម្ពុជា​​យើង​ ។
លោក​ខាន់​ឆៃ​​គៀ​ស្រ៊ីផា​ណា​កន​ បាន​​បញ្ជាក់​ថា ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​​​នៃ​​អាជីវ​​កម្ម​របស់​​ខ្លួន ​ក្រុម​ហ៊ុន​​ ​NCX Honda បាន​ចូល​រួម​​ចំណែក​​ក្នុង​សកម្ម​ភាព​​​សង្គម​​ជា​ច្រើន​ ។ ជាក់​ស្តែង​​​នៅ​ខែមេសា​ ឆ្នាំ​​២០០៨​ ​ក្រុម​ហ៊ុន​បាន​​បង្កើត​​សាលា​បង្រៀន​​​បើកបរ​​​ទោ​ចក្រ​យាន​យន្ត​​​ ដើម្បី​បង្រៀន​​ប្រជា​​ពល​រដ្ឋ​​​​​ដោយ​​មិន​គិត​​ថ្លៃ​​ ដើម្បី​​ឱ្យ​យល់​ដឹង​​​​​អំពី​​សុវត្ថិ​ភាព​​​​​ក្នុង​ការ​បើក​បរ​​ និ​ង​ច្បាប់​ចរាចរណ៍​​ ព្រោះ​ថាគ្រោះ​​​ថ្នាក់​ចរាចរណ៍​​បាន​បង្ក​​បញ្ហា​​ មិន​ត្រឹម​​​តែ​​ជន​រ​​ង​គ្រោះ​​ និង​​គ្រួសារ​​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​​​ជា​ឧបសគ្គ​​ដែល​បាន​​និង​កំពុង​​​ជះ​ឥទ្ធិពល​ដល់​​នយោ​ បាយ​សេដ្ឋ​កិច្ច​​​​ និង​យុទ្ធសាស្ត្រ​​​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​​​របស់​រាជ​រដ្ឋា​ភិបាល​​ថែម​ ទៀត​ ។ មាន​​សិក្ខា​​កាម​​ចំនួន​​១៤.៧០២នាក់​ ហើយ​បាន​​ទទួល​ការ​​​អប់​រំ​​​​​​​​ស្តី​ពី​​សុ​វត្ថិ​​ភាព​​ក្នុង​​ការ​បើក ​បរ​​​ និង​ច្បាប់​ចរាចរណ៍​​នៅ​សាលា​​​បង្រៀន​​​បើក​បរ​ម៉ូតូ​​ ​NCX Honda  និង​​នៅ​​​តាម​សា​លា​​រៀន​​ ក្រុម​​ហ៊ុន​​ ព្រម​ទាំង​​​អង្គ​ការ​នានា​​ ។ ក្រៅ​ពី​​ការ​អប់​រំ​​​ដល់​មនុស្ស​​​ពេញ​វ័យ​​​ ក្រុម​ហ៊ុន​​ ក៏​បាន​​បង្កើត​​​នូវ​កម្ម​​វិធី​​​សុវត្ថិ​ភាព​​ចរាចរណ៍​​​សម្រាប់​កុមារ​​ ដោយ​​​បាន​ចុះ​ទៅ​បង្រៀន​​ណែ​នាំ​​​ដល់​កុមារ​​​ដែល​​​សិក្សា​​​​នៅ​​ថ្នាក់ ​​​ទី​៥ និង​​ទី​៦​ ឱ្យ​យល់​​ដឹង​​​​ពី​សុវត្ថិ​ភាព​ចរាចរណ៍​​​តាំង​ពី​វ័យ​ក្មេង​​ ៕

ក្រុម​​ហ៊ុន​ OSIM សម្ពោធ​​​បើក​​លក់​​​ផលិត​​ផល​​​របស់​​ខ្លួន​​

ថ្ងៃសៅរ៏ ទី៥ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:២០

ទិដ្ឋ​ភាព​នៅ​ក្នុងពិធី​សម្ពោធ​
ទិដ្ឋ​ភាព​នៅ​ក្នុងពិធី​សម្ពោធ​

រាជធានី​ភ្នំពេញ​​​​​​​​​ ៖ កាល​ពី​ថ្ងៃទី​​​៣​ ឧសភា ក្រុ​​ម​ហ៊ុន OSIM បាន​រៀប​​ចំ​ពិធី​សម្ពោធ​​ជា​ផ្លូវ​ការ​​និង​ដាក់​​​លក់​​បញ្ចុះ​​តម្លៃ​​ ផលិ​តផល​​របស់​ខ្លួន​​​ ដើម្បី​​អប​អរ​​ដល់​ថ្ងៃ​សម្ពោធ​​នេះ​ផង​ដែរ ។ ផលិត​ផល​​​​ទាំង​នោះ​​មានដូ​ច​ជា​​ កៅ​អី​​ម៉ាស្សា ឧបករណ៍​​ម៉ាស្សាជើង ឧបករណ៍​​ម៉ាស្សាស្មា កៅអី​​ម៉ាស្សា​​ចល័ត​ ខ្សែក្រវាត់​​សម្រក​រាង​​​ និង​​​ឧបករណ៍​ជាច្រើន​​មុខ​ទៀត ។
អូស៊ីម​ (OSIM) គឺជា​ក្រុម​ហ៊ុន​​ដែល​ឈាន​​មុ​ខ​គេ​ ម៉ាក​ផលិត​ផល​​​សម្រាប់​​ថែ​ទាំ​​សុខ​ភាព​​ ។ អូស៊ីម មាន​បទពិសោធន៍​​​ជាង​​២៨ឆ្នាំ និង​មាន​​ឆន្ទៈ​ក្នុង​ការ​​ច្នៃ​ផលិត​​ឧបករណ៍​​សម្រាប់​​ថែ​ទាំ​​សុខ​ភាព​​ តាម​​របៀប​​រស់នៅ​ដែល​​មាន​​ការ​ទុកចិត្ត ។ អូស៊ីម គឺ​ជា​ក្រុម​ហ៊ុន​​ដែលលោក​អ្នក​​អាច​ទុក​ចិត្ត​​បាន​ចំពោះ​​​ការ​ថែ​ទាំ​​ សុខភាព​ និង​សុខុមាល​ភាព​​​ ។ យើង​មាន​​ផលិ​ត​ផល​​ជាង​​១០០​ប្រភេទ​​ ដែ​ល​ក្តោប​​ទៅលើ​​កត្តា​៤យ៉ាង​ គឺ​សុខភាព អនាម័យ​ ចំណីអាហារ​​បំប៉នសុខ​ភាព និង​​ការ​ហាត់​ប្រាណ​ ។ អូស៊ីម មាន​អ្វីៗ​​ទាំង​អស់​​ក្នុង​ការ​ធ្វើ​​​ឱ្យ​លោក​អ្នក​​​កាន់តែ​មាន​​សុខ​​ ភាពល្អ​​ និង​កាន់​​តែ​រីក​រាយ ។
បច្ចុប្បន្ន​នេះ​ អូស៊ីម កំពុង​​ប្រតិបត្តិ​ការកា​​រ​លក់​​ដ៏​​ទូលំ​ទូលាយ​​តាម​បណ្តាញ​​​​ទី​ផ្សារ​​ ជាង​​​១.៣០០​​កន្លែង​​ ក្នុង​​បណ្តា​ទីក្រុង​​ជាង​​​៣៦០​​ និង​ជាង​​​​៣០ប្រទេស​​នៅក្នុង​តំបន់​​អាស៊ី​ អូស្ត្រាលី​ អាហ្វ្រិក​ មជ្ឈិម​​បូព៌ា ចក្រភព​អង់គ្លេស​​​ និង​​អា​មេរិក​​​ខាង​ជើង ។ ឥឡូវ​​នេះ អូស៊ីម បាន​មាន​វត្ត​​មាន​​​នៅក្នុង​​ប្រទេស​កម្ពុជា​​យើ​ងហើយ ដែល​មាន​ទីតាំង​​​ស្ថិត​​នៅផ្ទះ​លេខ​​១១៦A មហា​វិថី​​ព្រះ​សីហនុ សង្កាត់​​បឹង​កេង​កង​​១ ខណ្ឌ​​ចំការ​មន​ រាជ​​ធានី​​​ភ្នំពេញ​​ ព្រះ​រាជា​ណាចក្រ​កម្ពុជា ៕​

Beeline បន្ត​ចែក​រង្វាន់​ប្រាក់​សុទ្ធ​​ដល់​អតិថិជន​របស់ខ្លួន​

ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:២០
ទិដ្ឋ​ភាព​​ក្នុង​​ពិធី​
កោះសន្តិភាព
ទិដ្ឋ​ភាព​​ក្នុង​​ពិធី​

រាជធានីភ្នំពេញ ថ្ងៃទី​២៧ មេសា ​២០១២ ៖ ​ក្រុម​ហ៊ុន​បណ្តាញ​ទូរស័ព្ទ​​​ចល័ត​ដែល​នាំ​មុខគេ​នៅកម្ពុជា​ ​​Beeline ​បាន​ប្រគល់​រង្វាន់​​ជូន​អតិថិជន​​ដែលមាន​​​សំណាង​ពីការ​ចាប់​រង្វាន់​ នៃកម្មវិធី «ប្រើ​​កាន់​តែ​​យូរឈ្នះ​កាន់​តែ​ច្រើន​» សម្រាប់​​​សប្តាហ៍​ទី៤ ​​ដែល​បាន​ធ្វើ​ឡើងកាលពី​ថ្ងៃទី​១៩ មេសា ២០១២ ​​។ ​​
​ការ​ផ្តល់​ជូន​ពិសេស​នេះ គឺ​អនុញ្ញាត​​ឱ្យគ្រប់​​អតិ​ថិជនទូទាំងប្រទេស​កម្ពុជា ​ដែល​បាន​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​​ ​Beeline ចាប់​​​ពី​២​ខែ​​ឡើង​ទៅ​​ដែលបាន​បញ្ចូល​ទឹក​ប្រាក់​ចាប់​ពី​១​ដុល្លារ​​ ឬ​​ច្រើន​ជាង​នេះ​ដើម្បី​មាន​ឱកាស​​ឈ្នះ​​រង្វាន់​ប្រាក់ ​សុទ្ធ​​ជា​ច្រើន​លាន​រៀល ​ក្នុង​អំឡុង​​ពេល​៥​​សប្តាហ៍​ ។​ ជាង​នេះ​​ទៅទៀត​ដើម្បី​អបអរសាទរ​ ​ខួប​​គម្រប់​៣​ឆ្នាំរបស់ក្រុម​ហ៊ុន​​បណ្តាញ​ទូរស័ព្ទ​ចល័ត​​ Beeline ធ្វើ​ការ​បន្ថែម​​រង្វាន់​​ចំនួន​២៥០​លាន​រៀលទៀតដល់​អតិថិជន​ដែល​តែង​តែ​ គាំទ្រ​ដល់​ក្រុម​ហ៊ុន​ Beeline ។
គួរ​រំលឹក​ថា រហូត​មក​ដល់​ពេលនេះ ​មាន​អតិថិជន​មាន​សំណាង​ប្រមាណ​៧៧រូប​ ហើយ​ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធ​ី «​ប្រើ​កាន់​តែយូរ ឈ្នះកាន់​តែ​​ច្រើន» នេះ ។ ​រង្វាន់​ជា​ប្រាក់​សុទ្ធ​សម្រាប់​សប្តាហ៍​ទី៤ ​រួម​មាន ១​លាន​​រៀល, ​៥​លានរៀល និង​១០លានរៀល​ ​បាន​ទៅ​លើ​អតិ​ថិ​ជន​​ជាច្រើន​រូប​ ។​
លោក ស៊ឹម ​សារិត ជា​បុគ្គលិក​​ក្រុម​ហ៊ុន​មួយ​រូប​​ដែល​រស់នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោ ​ម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​និង​ជា​ម្ចាស់​​ទូរស័ព្ទ​​លេខ ០៩០ ៣៣៣ ៤៣៥ ជា​អ្នក​ឈ្នះ រង្វាន់​​​ប្រាក់​សុទ្ធ​ចំនួន​១០លាន​រៀល ​។  លោក​បាន​សម្តែង​ពីអារម្មណ៍​រំភើបត្រេក​អរ​របស់ខ្លួន​ថា  «នៅ​ល្ងាច​ដែល​ចាប់​រង្វាន់​​ និង​នៅ​​ថ្ងៃ​បន្ទាប់​​​នោះ​មួយ​ថ្ងៃ មាន​​អ្នក​ដែល​​ខ្ញុំ​មិន​ស្គាល់​​ជា​ច្រើន​នាក់​បាន​ទូរស័ព្ទ​​មក​ប្រាប់​ ខ្ញុំ​ថា ខ្ញុំ​បាន​ឈ្នះ​ប្រាក់​១០​លានរៀល​ពី ​​Beeline។​
​ការ​ចាប់​រង្វាន់​លើក​ទី៥ ​នាថ្ងៃ​ទី​២៧ ​មេសា​និង​លើកទី៦ នៅថ្ងៃទី​៤ ឧសភា ២០១២ ​ខាង​មុខ​​នេះ នឹង​ធ្វើការ​​ផ្សាយ​បន្ត​ផ្ទាល់​ពីស្ថានីយ​ទូរ​ទស្សន៍​បាយ័ន ​វេលាម៉ោង​​៧និង​៣០នាទីយប់​ ៕