Monday, May 7, 2012

ក្រុម​​ហ៊ុន​ NCX Honda ផ្តល់​​អំណោយ​​​ជា​​សម្ភា​រ​​ដល់​​​​សាលា​​​បឋម​​សិក្សា​​​វត្ត​​ព្រះ​​ពុទ្ធ​​

ថ្ងៃសៅរ៏ ទី៥ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៣៥ទិដ្ឋភាព​នៅ​ក្នុង​ពិធី​ផ្តល់​អំណោយ​


ទិដ្ឋភាព​នៅ​ក្នុង​ពិធី​ផ្តល់​អំណោយ​

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន NCX Honda ​បាន​រួម​សហ​ការ​ជា​​មួយ​​​ហាង​លក់​មូ៉តូ​​ហុង​ដា​​វណ្ណ សឺុហេង​ ​ស្ថាប​នា​ទី​​លាន​​ដង​​ទង់​ជាតិ​​​ដោយ​ក្រាល​​ការ៉ូ​​​​ឡា​​ ជួស​ជុល​​អណ្តូង​​ទឹក ​​ផ្តល់​​តុគ្រូ​ចំនួន​​២ និង​​ទូ​ដាក់​ឯក​សា​រ​​ចំនួន​៦​​ ​ជូន​ដល់​សាលា​បឋម​សិក្សា​វត្ត​ព្រះ​ពុទ្ធ​​​ ។ ​ពិ​ធី​​​​​ប្រគល់​​ជា​ផ្លូវ​​ការ​​ត្រូវ​​បាន​ប្រារព្ធ​​ធ្វើ​​ឡើង​​​កាល​​ ពី​ថ្ងៃ​​ទី​៤ ឧសភា នៅ​​សាលា​បឋម​សិក្សា​​​វត្ត​ព្រះ​ពុទ្ធ​ ក្រោម​អធិប​តី​ភាព​​​លោក​បណ្ឌិត​​ ខាន់​ឆៃ ​​​គៀ​ស្រ៊ីផាណាកន ប្រធាន​ក្រុម​ហ៊ុន​​ NCX Honda ។
ក្នុង​​ឱ​កាស​នោះ ​​លោក​​​បណ្ឌិត​ ខាន់​ឆៃ​​ ​គៀ​ស្រ៊ីផា​ណា​កន បាន​ថ្លែង​ថា ​ក្រុម​​ហ៊ុន​​ ​NCX Honda ​គឺ​ជា​ក្រុម​​ហ៊ុន​​មួយ​​​​​នាំ​ចូល​​​ផ្តាច់​​មុខ​នូវ​ផលិត​ផល​ម៉ូតូ​​​ មា៉ក​​ហុង​ដា ដែល​កំពុង​​​មាន​ការ​ពេញ​និយម​​​ពី​សំណាក់​អតិ​ថិ​ជន​​អ្នក​ប្រើ​ប្រាស់ ។ ​ ក្រុម​ហ៊ុន​​​បាន​និ​ងកំពុង​​​​​នាំ​ចូល​​​នូវ​​​ម៉ូតូ​ម៉ូដែល​​​​ថ្មី​ៗ​ ដែល​កាន់​តែ​​ទាន់​សម័យ​​​​ដូច​ជា Dream 125, Wave, I-cone, Scoopy I ជា​ពិសេស​​ក្នុង​ឆ្នាំ​​២០១២ ​នេះ​ ក្រុម​ហ៊ុន​​​បន្ត​នាំ​​​ចូល​ម៉ូតូ​​​ដែល​​មាន​បច្ចេក​វិទ្យា​​ជឿន​លឿន​​​ បំពាក់​​​ដោយ​ប្រព័ន្ធ​​ប្រើ​ប៊ិច​​មក​កាន់​ទី​ផ្សារ​​ប្រទេស​​កម្ពុជា​​ គឺ​ Dream F1 ។ រហូត​​​មក​​ដល់​ពេល​​​​នេះ​ ​ក្រុម​ហ៊ុន​​​បាន​ពង្រីក​​​បណ្តាញ​​​សាខា​ចែក​ចាយ​​​ រហូត​​ដល់​​​៣៤សា​ខា​​​ហើយ​នៅ​ទូទាំង​​ព្រះ​រាជា​ណាចក្រ​​​កម្ពុជា​​យើង​ ។
លោក​ខាន់​ឆៃ​​គៀ​ស្រ៊ីផា​ណា​កន​ បាន​​បញ្ជាក់​ថា ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​​​នៃ​​អាជីវ​​កម្ម​របស់​​ខ្លួន ​ក្រុម​ហ៊ុន​​ ​NCX Honda បាន​ចូល​រួម​​ចំណែក​​ក្នុង​សកម្ម​ភាព​​​សង្គម​​ជា​ច្រើន​ ។ ជាក់​ស្តែង​​​នៅ​ខែមេសា​ ឆ្នាំ​​២០០៨​ ​ក្រុម​ហ៊ុន​បាន​​បង្កើត​​សាលា​បង្រៀន​​​បើកបរ​​​ទោ​ចក្រ​យាន​យន្ត​​​ ដើម្បី​បង្រៀន​​ប្រជា​​ពល​រដ្ឋ​​​​​ដោយ​​មិន​គិត​​ថ្លៃ​​ ដើម្បី​​ឱ្យ​យល់​ដឹង​​​​​អំពី​​សុវត្ថិ​ភាព​​​​​ក្នុង​ការ​បើក​បរ​​ និ​ង​ច្បាប់​ចរាចរណ៍​​ ព្រោះ​ថាគ្រោះ​​​ថ្នាក់​ចរាចរណ៍​​បាន​បង្ក​​បញ្ហា​​ មិន​ត្រឹម​​​តែ​​ជន​រ​​ង​គ្រោះ​​ និង​​គ្រួសារ​​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​​​ជា​ឧបសគ្គ​​ដែល​បាន​​និង​កំពុង​​​ជះ​ឥទ្ធិពល​ដល់​​នយោ​ បាយ​សេដ្ឋ​កិច្ច​​​​ និង​យុទ្ធសាស្ត្រ​​​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​​​របស់​រាជ​រដ្ឋា​ភិបាល​​ថែម​ ទៀត​ ។ មាន​​សិក្ខា​​កាម​​ចំនួន​​១៤.៧០២នាក់​ ហើយ​បាន​​ទទួល​ការ​​​អប់​រំ​​​​​​​​ស្តី​ពី​​សុ​វត្ថិ​​ភាព​​ក្នុង​​ការ​បើក ​បរ​​​ និង​ច្បាប់​ចរាចរណ៍​​នៅ​សាលា​​​បង្រៀន​​​បើក​បរ​ម៉ូតូ​​ ​NCX Honda  និង​​នៅ​​​តាម​សា​លា​​រៀន​​ ក្រុម​​ហ៊ុន​​ ព្រម​ទាំង​​​អង្គ​ការ​នានា​​ ។ ក្រៅ​ពី​​ការ​អប់​រំ​​​ដល់​មនុស្ស​​​ពេញ​វ័យ​​​ ក្រុម​ហ៊ុន​​ ក៏​បាន​​បង្កើត​​​នូវ​កម្ម​​វិធី​​​សុវត្ថិ​ភាព​​ចរាចរណ៍​​​សម្រាប់​កុមារ​​ ដោយ​​​បាន​ចុះ​ទៅ​បង្រៀន​​ណែ​នាំ​​​ដល់​កុមារ​​​ដែល​​​សិក្សា​​​​នៅ​​ថ្នាក់ ​​​ទី​៥ និង​​ទី​៦​ ឱ្យ​យល់​​ដឹង​​​​ពី​សុវត្ថិ​ភាព​ចរាចរណ៍​​​តាំង​ពី​វ័យ​ក្មេង​​ ៕

No comments:

Post a Comment